ដើម្បីដឹងថាបុរសម្នាក់គេចាប់ចិត្តលើយើងឬអត់នោះ
វិធីដែលងាយស្រួលជាងគេគឺសួរគេដោយត្រង់ៗ
តែបើឃើញសញ្ញាទាំងនេះហើយ មិនបាច់សួរក៏បានដែរ
គឺថាគេលង់លើយើងហើយ។
១. គេតែងក្រហមមុខ និងញីសក់ពេលនិយាយរកអ្នក
នៅក្បែរអ្នកដទៃ គេតែងជឿជាក់លើខ្លួនឯង តើមិនដឹងយ៉ាងម៉េច
ពេលនៅក្បែរអ្នក គេបែរជានិយាយមិនចេញរដិរដុប។ បើឃើញគេមុខក្រហម
ហើយយកដៃញីសក់ទៀតនោះ រឹតតែច្បាស់តែម្ដង
ថាគេដកខ្លួនលែងរួចហើយ។
២. គេហាក់ដូចជាភ័យៗ
កាច់ដៃខ្លួនឯង ហើយជើងនៅអត់ស្ងៀម។
មើលដំបូងទៅអ្នកស្មានតែគេជាមនុស្សចម្លែក
តែការពិតគឺមកពីគេភ័យពេក
រកនិយាយអីអត់ត្រូវទើបបានជាមានសកម្មភាពយ៉ាងនេះ។
៣. គេចេះតែញញឹមពេលអ្នកនិយាយជាមួយគេ
បើគេមិនញញឹមអ្នកដទៃ តែពេលនិយាយជាមួយអ្នក
គេញញឹមបិទមាត់មិនជិតនោះ
មានអត្រាខ្ពស់ណាស់ដែលគេបាក់លើអ្នកហើយ។
ដោយសារតែគ្រាន់តែឃើញអ្នក
គេហាក់ដូចជាទទួលបានសុភមង្គលរួចទៅហើយ។
៤. គេតែងសរសើរអ្នក
សរសើរអ្នកចំពោះមុខអ្នកដទៃ ឬដាក់អ្នកផ្ទាល់អាចបង្កប់ន័យថាគេលួចស្រលាញ់អ្នកហើយ។
៥. ពេលខ្លះមានសកម្មភាពលីលា
ដោយសារតែអៀន មិនហ៊ានសារភាពចេញមក ទើបពេលខ្លះនៅក្បែរអ្នកគេបញ្ចេញកាយវិការប្លែកៗ ធ្វើឲ្យយើងអស់សំណើច។
៦. គេផ្លាស់ប្ដូររូបសម្បត្តិខាងក្រៅ
ធ្លាប់តែមិនខ្វល់ពីរូបសម្បត្តិទាល់តែសោះ តែនៅពេលស្គាល់អ្នកហើយ
គេចាប់ផ្ដើមផ្ដោតអារម្មណ៍លើរូបសម្បត្តិជាងមុន
ដូចជាចេះប្រើទឹកអប់ ឬប្ដូរស្ទីលស្លៀកពាក់ជាដើម។
៧. គេបង្ហាញពីភាពប្រចណ្ឌនៅពេលអ្នកនិយាយជាមួយបុរសដទៃ
ទោះបីជាអ្នកទាំង២មិនទាន់ក្លាយជាសង្សារពេញសិទ្ធិក៏ពិតមែន
តែគេតែងបង្ហាញពីក្ដីប្រចណ្ឌរៀងរាល់ពេលអ្នករួសរាយដាក់មនុស្សប្រុសដទៃ។
៨. សួរនាំមិត្តភ័ក្ដិអ្នក ពីអ្នក
ដោយសារតែអៀនមិនហ៊ានសួរអ្នកដោយផ្ទាល់
ដូចនេះវិធីតែមួយគត់ដើម្បីស្គាល់ឲ្យបានច្បាស់ពីអ្នកគឺមានតែដើរស៊ើបសួរតាមមិត្តភ័ក្ដិយើង៕
0 Comments