មនុស្សប្រុសមិនសូវចេះខឹងច្រើនឡើយ
ដោយតែងមានចិត្តអត់ធន់ជាងមនុស្សស្រី តែនៅពេលដែលគេពិបាកចិត្ត
ឬខឹងអ្នកមិនគួរបណ្ដោយឲ្យគេនៅតែឯងនោះដែរ ព្រោះអ្នកណាក៏ដោយ
នៅពេលដែលមានអារម្មណ៍ខឹងតែងចង់មានអ្នកលួងហើយ។
ខាងក្រោមនេះគឺជាសកម្មភាពអ្នកគួរធ្វើនៅពេលគេងរង៉ក់នឹងយើង។
១. ចេះរក្សាភាពស្ងៀមស្ងាត់ត្រូវពេលវេលា
ត្រូវចេះស្ងាត់នៅពេលគេស្ងាត់ដែរ
នេះគឺការជៀសវាងភាពតានតឹងរបស់អ្នកទាំង២
នៅពេលដែលជម្លោះបានកើតឡើងហើយ។ នៅពេលប្រកែកគ្នា
ហើយគេដើរចេញទាំងស្ងៀមស្ងាត់មានន័យថា កំហឹងឡើងដល់កំពូលហើយ
ដូចនេះបើយើងនៅតែតមាត់ទៀត រឿងអាចបែកធំជាងមុនទៀត។
២. ហ៊ាននិយាយពាក្យសូមទោសមុន
មនុស្សស្រីភាគច្រើនតែងអះអាងថាខ្លួនត្រូវជានិច្ចរាល់ពេលប្រកែកគ្នា
ទាំងដែលខ្លួនជាអ្នកខុសក៏ដោយ។
រឿងបែបនេះកើតឡើងច្រើនដងនឹងធ្វើឲ្យគេធុញទ្រាន់។
ដូចនេះពាក្យសូមទោសមួយម៉ាត់គឺមិនពិបាកពេកទេ
ប្រសិនបើយើងពិតជាស្រលាញ់គេមែន។
៣. សូមទុកពេលឲ្យគេ
ប្រសិនបើនិយាយពាក្យសូមទោសហើយ តែគេនៅតែងរ
កុំទាន់អាលស្រែកឆោឡោអី។
មនុស្សប្រុសមិនទុករឿងក្នុងចិត្តយូរនោះទេ
ប្រសិនបើគេដឹងថាយើងទទួលកំហុសហើយ គេនឹងឆាប់បាត់ខឹងមិនខាន។
៤. ឱបពីខាងក្រោយ
នៅពេលពាក្យសំដីគេលែងចង់ស្ដាប់ហើយ មានតែប្រើសកម្មភាព។
ទោះបីជាខឹងខ្លាំងយ៉ាងណាក៏ដោយ
ប្រសិនបើអ្នកឱបគេពីខាងក្រោយឱ្យជាប់នោះ
គ្មានមនុស្សប្រុសណាដាច់ចិត្តខឹងសង្សារខ្លួនដល់ថ្នាក់នេះហើយមិនព្រមលើកលែងនោះឡើយ។
៥. ឥទ្ធិពលនៃទឹកភ្នែក
ការយំគឺជាអាវុធដ៏សាហាវបំផុតរបស់មនុស្សស្រី។
កម្រនឹងរកបានបុរសណាដែលអាចទ្រាំបាននឹងទឹកភ្នែកមនុស្សស្រីខ្លាំងណាស់។
នៅពេលដែលលួងអស់ចិត្តអស់ចង់ហើយ តែគេនៅតែមិនព្រមបាត់ងរ
ត្រូវតែយកក្បាច់ចុងក្រោយនេះមកប្រើ ធានាថានឹងទទួលបានផល។
៦. កុំរំលឹករឿងនាំឲ្យខឹងគ្នាឡើងវិញ
ក្រោយពេលជានាគ្នាហើយ
ដាច់ខាតកុំរំលឹករឿងនាំគេខឹងឡើងវិញឲ្យសោះ
កុំឲ្យដូចពាក្យគេនិយាយថា ដំបៅមិនឈឺមិនយកឈើរុក។
អ្វីដែលកន្លងផុតហើយ កុំលើកឡើងមកនិយាយទៀត។
ពេលខ្លះដោយសារតែចង់ឌឺឬលេងសើចជាមួយគេ ក៏យកមកនិយាយទៀត
នេះមិនមែនជារឿងដែលគួរធ្វើនោះទេ៕
0 Comments