ការពិតមនុស្សប្រុសមានអារម្មណ៍មិនខុសពីមនុស្សស្រីឡើយ
គាត់ចង់ឲ្យអ្នកយល់ពីគាត់ដូចគ្នា។
ដើម្បីឲ្យស្នេហាមួយដែលមានមនុស្ស២នាក់ទៅមុខដោយស្នាមញញឹម
និងសេចក្ដីសុខនោះគឺត្រូវមានការចូលរួមទាំងពីរនាក់។
បើគាត់ល្អហើយ គាត់យល់ពីអ្នកច្រើនហើយ
អ្នកក៏គួរតែយល់ពីគាត់ដូចគ្នា។
ខាងក្រោមនេះជារឿងមួយចំនួនដែលអាចជួយឲ្យស្នេហាកាន់តែមានភាពកក់ក្ដៅ
បើសិនជាមនុស្សស្រីអាចធ្វើបាន ៖
១. កុំព្យាយាម ផ្លាស់ប្ដូរគាត់
គួរតែស្រឡាញ់គាត់ជាគាត់
មិនគួរស្រឡាញ់គាត់ដោយសារចង់កែប្រែគាត់នោះទេ។
បើអ្វីដែលគាត់ចង់កែខ្លួនឯង សឹមអ្នកជួយ
តែបើគាត់មិនចង់ទេអ្នកមិនគួរកែប្រែដើម្បីបំពេញបំណងខ្លួនឯងឡើយ
គួរតែឲ្យគាត់រស់នៅជារបៀបគាត់ទៅ។
២. កុំបង្ខំគាត់ឲ្យចូលចិត្តអ្វីដែលអ្នកចូលចិត្ត
បើអ្នកចូលចិត្តញ៉ាំបន្លែ ហើយគាត់ចូលចិត្តសាច់
អ្នកមិនគួរបង្ខំគាត់ឲ្យចូលចិត្តដូចអ្នកដែរនោះទេ។
អ្នកគួរតែចេះយល់ និងសម្របខ្លួនជាមួយគ្នាទៅវិញទៅមក
ហើយក៏ត្រូវគាំទ្រអ្វីដែលគាត់ស្រឡាញ់ផងដែរ។
៣. កុំឲ្យគាត់បោះបង់ក្ដីស្រមៃដោយសារអ្នក
កុំព្រោះតែអ្នកចង់ល្អខ្លួនឯងហើយឲ្យគាត់បោះបង់អ្វីដែលគាត់ខំប្រឹងនោះ
ទោះមានបញ្ហាអ្វីក៏ដោយអ្នកគួរតែព្យាយាមដោះស្រាយ
ហើយលើកទឹកចិត្តគាត់ក្នុងការសម្រេចគោលដៅ។
បើអ្នកអាចធ្វើបែបនោះមានអ្នកពិតជាអត្មានិយមណាស់
ព្រោះមនុស្សប្រុសស្រឡាញ់គោលដៅក្នុងជីវិតណាស់។
៤. កុំឲ្យគាត់មានសម្ពាធក្នុងការមើលថែអ្នក
អ្នកក៏ធំហើយដែរ
ដូច្នេះពេលខ្លះអ្នកមិនគួរឲ្យគាត់មានអារម្មណ៍ទើសទាល់ក្នុងការចែកពេលវេលាមកមើលថែអ្នកគ្រប់ពេលដែរ។
ពេលខ្លះគាត់ក៏រវល់ គាត់ក៏ហត់ គាត់ក៏ចង់សម្រាកដូចគ្នា
បើពេលដែលគាត់មិនបានមើលថែអ្នកៗគួរតែមើលថែខ្លួនឯង។
៥. កុំមានចិត្តចង្អៀតចង្អល់ពេក
បើគ្រាន់តែគាត់សម្លឹងមើលស្រីផ្សេង អ្នកក៏ខឹងនឹងគាត់ដែរ
នោះពិតជាតឹងតែងពេកហើយ។
អ្នកត្រូវដឹងថាអ្នកនេះគឺជាធម្មជាតិទេព្រោះសូម្បីអ្នកក៏អាចនឹងបែបហ្នឹងដែរ
ណាមួយគ្រាន់តែមើលក៏គ្មានអីខុសផង
កុំឲ្យតែគាត់លួចទាក់ទងជាមួយស្រីផ្សេង។
៦. ជឿជាក់គាត់
ការទុកចិត្តគ្នាគឺសំខាន់ណាស់
បើគ្រាន់តែមានរឿងអីបន្តិចអ្នកឆាប់ជឿគេពេក ហើយសង្ស័យគាត់
តាមដានគាត់វាមិនល្អក្នុងទំនាក់ទំនងស្នេហាឡើយ។
បើមានរឿងអីមិនទុកចិត្តអ្នកគួរតែសួរគាត់
ជាជាងយល់ច្រឡំតែម្នាក់ឯង។រឿងខ្លះអ្នកក៏ដឹងថាមិនល្អដែរតែនៅតែធ្វើ
ដូច្នេះបើអាចឈប់បានអ្នកគួរតែឈប់៕
0 Comments