បុរសៗចង់ដឹងអត់ថា តើនារីវាយតម្លៃយ៉ាងម៉េច ទើបសម្រេចចិត្តជ្រើសរើសជាគូអនាគត។ កញ្ញា នឹងបង្ហាញពីលក្ខណៈដែលនារីៗមើលទៅលើបុរសៗ៖
១.ភាពពេញវ័យ៖
គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិសំខាន់ៗដែលក្មេងនារីម្នាក់សម្លឹងមើលទៅលើបុរសនោះ
គឺភាពចាស់ទុំ។
នេះគឺដោយសារតែស្ត្រីគ្រប់រូបចង់បានបុរសម្នាក់ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ថា
មានសុវត្ថិភាពពេលនៅក្បែរ។
២.ចេះអត់ធន់៖
មនុស្សស្រីមានបំណងចង់បានបុរសម្នាក់ដែលពូកែអត់ធ្មត់នឹងនាង។
ស្រីៗមានអារម្មណ៍ផ្លាស់ប្ដូរច្រើនដែលនាំឲ្យដៃគូទាល់តែជាមនុស្សយល់
និងដឹងស្ថានភាពទាំងនេះ ទើបអាចរស់នៅចុះសម្រុងគ្នាបាន។
៣.សប្បុរស៖
ប្រសិនបើបុរសម្នាក់មានចិត្តសប្បុរស និងចិត្តល្អ
គាត់គឺជាគោលដៅដែលនារីចង់បាន។
គុណសម្បត្តិទាំងពីរនេះធ្វើឲ្យបុរសម្នាក់ខុសពីអ្នកឯទៀត
និងជួយពួកគេឲ្យឈ្នះចិត្ដមនុស្សស្រី។
៤.មិនមែនត្រចៀកស្រាល៖
បុរសដែលមិនចេះតែស្ដាប់អ្នកដទៃ
គឺជាប្រភេទដែលមនុស្សស្រីចង់បាន។
ពិបាកបំផុតក្នុងការស្វែងរកបុរសម្នាក់ដែលមិនខ្វល់ពីសម្ដីអ្នកដទៃ
និងដឹងតែស្ដាប់ដៃគូខ្លួន។
៥.បុរសគិតពីគ្រួសារជាធំ៖ មនុស្សស្រីចង់បានបុរសដែលចេះគិតគូរពីគ្រួសារខ្លួនឯងមុន និងទុកអ្នកផ្ទះមានសារៈសំខាន់បំផុត។
៦.ប្រាក់ចំណូល៖
នេះជារឿងសំខាន់
តែមិនមែនបានន័យថាមនុស្សស្រីចង់បានបុរសមានលុយច្រើនឡើយ។
មនុស្សស្រីចង់បានបុរសម្នាក់ដែលមានការងារត្រឹមត្រូវ
ឬមុខរបរពិតប្រាកដ ដោយមិនខ្វល់ថាធំដុំ ឬតូចតាច។
អ្វីដែលខ្វល់គឺអាចផ្ដល់ចំណូលជាប្រចាំ និងទៅមុខយូរអង្វែង៕
0 Comments