១. ចេះតែចង់ជួបនិយាយជាមួយគាត់
ចេះតែចង់ជួបចង់ឃើញ ហើយតែងមានពាក្យជាច្រើនចង់និយាយជាមួយគាត់ ប៉ុន្តែពេលខ្លះដល់ជួបមុខគ្នាអីក៏និយាយមិនចេញ។
២. ចាប់ផ្ដើមរៀបចំខ្លួនស្អាតជាងរាល់ដង
តាំងពីស្គាល់គាត់មកអ្នកចាប់ផ្ដើមប្រយ័ត្នប្រយែងក្នុងការរៀបចំខ្លួន
ព្រោះអ្នកខ្លាចពេលជួបគាត់ចៃដន្យគាត់ឃើញអ្នកមិនស្អាត។
៣. ញញឹមតែឯងពេលដែលអ្នកនឹកឃើញគាត់
អ្នកលួចញញឹមតែឯងពេលដែលគិតពីគាត់
ឬក៏លួចញញឹមពេលដែលឮអ្នកណានិយាយអីដែលទាក់ទងពីគាត់។
អារម្មណ៍ពេលខ្លះទោះមិនបាននិយាយ មិនបានជួបមុខក៏ដោយ
តែឲ្យតែស្រមៃឃើញគេញញឹម ខ្លួនឯងនេះក៏ញញឹមដែរ។
៤. មើលឃើញគាត់ល្អគ្រប់យ៉ាង
មើលឃើញគាត់ស្អាតនេះ ស្អាតនោះមិនឈប់ហើយរំភើបតែឯង។
ថ្ងៃណាក៏មើលឃើញគាត់សង្ហា គាត់គួរឲ្យស្រឡាញ់ដែរ
និយាយរួមគឺល្អគ្រប់ដប់តែម្ដង។
៥. ចេះតែបារម្ភពីគាត់ពេលដឹងថាគាត់មានបញ្ហា
អ្នកមិនអាចផ្ដោតអារម្មណ៍ទៅលើការងារឬក៏រៀនបានពេលដែលដឹងថាគាត់មានបញ្ហា
អ្នកចេះតែចង់ជួយរំលែកគាត់។
ពេលខ្លះអ្កគ្រាន់តែគិតថាពេលនេះអាចនៅក្បែរគាត់
ស្ដាប់គាត់និយាយក៏អស់ចិត្តដែរ។
៦. ពេលដែរអ្នកឈឺមនុស្សចង់ជួបមុនគេគឺគាត់
ពេលអ្នកឈឺអ្នកតែងចង់ឃើញមុនគាត់
ចង់ឲ្យគាត់សួរសុខទុក្ខអ្នកបារម្ភពីអ្នក។ ពេលខ្លះ
អាចនឹងភ្លេចខ្លួនថាអ្នកនឹងគាត់អត់់បានជាប់ទាក់ទងអីនឹងគ្នាឡើយ។
៧. អ្នកតែងតែស្រមៃពីអនាគតជាមួយគាត់
អ្នកចេះតែចង់ធ្វើនេះធ្វើនោះជាមួយគាត់ទោះបីជារឿងតូចតាចក៏ដោយ។
ចេះតែចង់ទៅណាមកណាជាមួយគាត់ ហើយស្រមៃថាបើកន្លែងនេះ
ទីនេះមានគាត់នៅដែរមិនដឹងជាល្អយ៉ាងណាទេ។បើបែបហ្នឹងមែន
អ្នកពិតជាធ្លាក់ក្នុងអន្លង់ស្នេហ៍គាត់មែនទែនហើយ៕
0 Comments