នៅលីវមិនមែនជាបញ្ហាតែឯកា
ខ្ញុំគឺជាមនុស្សស្រីអេម្នាក់ក្នុងគ្រួសារ និងសង្គម។
ជីវិតរបស់ខ្ញុំមានតែការងារ ហើយជួបជុំមិត្តភ័ក្ដិម្ដងម្កាល។
បងៗស្រីក្នុងក្រុមហ៊ុនពេលឃើញខ្ញុំដើរទេសចរ
បានត្រឹមតែសរសើរហើយចង់ដើរបានដូចខ្ញុំដែរ។
ខ្ញុំក៏គិតថាខ្លួនមានសំណាងដែរ
ព្រោះកណ្ដាលហ្វូងមនុស្សក្រោយពេលធ្វើការនៅក្រុមហ៊ុនគឺត្រូវងងឹតមុខធ្វើការងារផ្ទះ
ដាំបាយ ធ្វើម្ហូប មើលកូនហើយរឿង១០០មុខទៀត។
ពេលណាត់គ្នាជាមួយអ្នកមានគ្រួសារម្ដងៗមិនដែលបានគ្រប់គ្នា
ប្រាកដជាមានអ្នកអវត្តមានជាមិនខាន។
យ៉ាងណាក្ដី ថ្ងៃមួយ ទើបខ្ញុំនឹកឃើញថា
រឿងតែម្យ៉ាងគត់ដែលខ្ញុំមិនអាចគ្រប់គ្រងបាននោះគឺអារម្មណ៍ឯកា។
ព្រោះក្រោយការជប់លៀងសប្បាយហ៊ឹកហ៊ាក់ជាមួយមិត្តភ័ក្ដិទាំងឡាយ
នៅពេលទៅដល់ផ្ទះវិញ អារម្មណ៍ឯកាហ៊ុមព័ទ្ធខ្ញុំ
ហាក់មិនឲ្យខ្ញុំរួចខ្លួនតែម្ដង។ នោះគឺជាពេលដែលខ្ញុំដឹងថា
ដល់ពេលត្រូវកែប្រែខ្លួនឯងហើយ មិនអាចនៅដូចនេះរហូតនោះឡើយ។
រឿងទី១ដែលខ្ញុំធ្វើនោះគឺស្វែងរកមូលហេតុនៃភាពអេរបស់ខ្ញុំ
ហេតុអ្វីមកដល់អាយុនេះហើយ ខ្ញុំនៅតែអត់សង្សារ។ បើនិយាយពីចំណេះ
និងរូបសម្បត្តិ ខ្ញុំមិនអន់ខ្លាំងនោះទេ
តែអ្នកជុំវិញខ្ញុំបានប្រាប់ថា មកពីខ្ញុំឆ្លាត និងជោគជ័យពេក
ធ្វើឲ្យ "អ្នកក្រមិនហ៊ាន អ្នកមានមិនចូល"។
ចុងបញ្ចប់បងស្រីខ្ញុំបានផ្គូផ្គងខ្ញុំនឹងបុរសម្នាក់ដែលខ្លួនខ្ញុំផ្ទាល់មិនដែលស្គាល់មុខទាល់តែសោះ។
ហើយពួកខ្ញុំក៏យល់ព្រមជួយមុខគ្នានៅហាងកាហ្វេមួយដោយមានបងស្រីខ្ញុំទៅជាមួយដែរ។
នៅពេលជួបគេដំបូង ខ្ញុំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងព្រោះគេ
សង្ហារ សុភាពរាបសារ មានចំណេះ មានការងារល្អ ហើយចាស់ទុំទៀត។
ខ្ញុំគិតក្នុងចិត្តខ្លួនឯងថា សម័យបែកស្លុយនេះទៅហើយ
ហេតុអ្វីនៅមានមនុស្សឥតខ្ចោះបែបនេះទៀត ឬក៏ទេវតាមានភ្នែក?
ចុងបញ្ចប់ ទេវតាពិតជាមានភ្នែកមែន
បុរសនោះនៅពេលនេះគឺជាសង្សាររបស់ខ្ញុំ
ហើយពួកគេបានរៀបគម្រោងរៀបការនៅពេលខាងមុខនេះ។ តាមនេះដែរ
ទោះបីជាយើងមានអ្វីគ្រប់ក៏ដោយ ក៏កុំបិទចិត្តខ្លួនឯងអី
បើកចិត្តឲ្យទូលាយ ហើយបើព្រហ្មលិខិតមកដល់
គូរបស់អ្នកនឹងមកដោយខ្លួនឯង។ ហើយសម្រាប់អ្នកដែលអេយូរឆ្នាំវិញ
ឆ្នាំថ្មីនេះ លើកជើងឡើងហើយដើររកគូរបស់ខ្លួនទៅ៕
0 Comments